អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបង្ហោះសារលើប្រព័ន្ធហ្វេសប៊ុកដោយលើកទ្បើងថា “ ជាថ្មីម្ដងទៀត ខ្ញុំសូមជូនសេចក្ដីណែនាំនេះម្ដងទៀត(ចុះថ្ងៃទី២៧ធ្នូ២០២៤) ដើម្បីឈ្វេងយល់ និងសហការអនុវត្ត ទាំងមន្ត្រីអនុវត្តច្បាប់ និងមិត្តអ្នកសារព័ត៌មាន។ រឿងកើតឡើងដដែលៗពេកហើយ។ ទន្ទឹមនឹងនេះ ចាប់ពីពេលនេះតទៅ រាល់ប្រតិបត្តិការបង្រ្កាបបទល្មើស នឹងរៀបរយ(SOP) ចៀសរវាងរូបភាពអវិជ្ជមាន និងការឡកឡឺយឡេបខាយបែបនេះ។ សង្ឃឹមថា តួអង្គពាក់ព័ន្ធយោគយល់។
ការលើកទ្បើងបែបនោះ ធ្វើទ្បើងបន្ទាប់ពីអ្នកសារព័ត៌មានម្នាក់បានប្រព្រឹត្តខុសឆ្គងខាងវិជ្ជាជីវៈ ករណីលូកលាន់ និងប្រើពាក្យសម្តីទ្បែបខាយអសីលធម៌ទៅលើស្រី្តជនជាតិវៀតណាមម្នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញទាក់ទងរណីរំដោះអ្នកទោសគ្រឿងញៀននៅខេត្តស្វាយរៀង៕




