លោក Trump ៖ អាមេរិក នឹងពន្លឿនការផ្តល់ទិដ្ឋាការសម្រាប់អ្នកគាំទ្រ World Cup

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ទី ១៧ ខែវិច្ឆិកាថា សហរដ្ឋអាមេរិកនឹងពន្លឿនទិដ្ឋាការសម្រាប់​អ្នកគាំទ្របរទេសជាមួយនឹងសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដែលធ្វើឡើងនៅឆ្នាំក្រោយនៅក្នុងទីក្រុងចំនួន ១១ របស់សហរដ្ឋអាមេរិក។

ទីក្រុងវ៉ាស៊ីនតោន នឹងរៀបចំប្រព័ន្ធកំណត់ពេលសម្រាប់ការណាត់ជួបសម្ភាសន៍ទិដ្ឋាការដែលផ្តល់អាទិភាពដល់អ្នកគាំទ្របរទេសដែលចូលរួមការប្រកួត World Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ខែមិថុនាដល់ថ្ងៃទី ១៩ ខែកក្កដា។ ម៉ិកស៊ិក និងកាណាដាក៏នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតផងដែរ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval ថាភ្នាក់ងាររដ្ឋាភិបាលបានធ្វើការ “ដើម្បីធានាថាអ្នកគាំទ្របាល់ទាត់មកពីជុំវិញពិភពលោកត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងអាចមកសហរដ្ឋអាមេរិកបានយ៉ាងងាយស្រួលនៅ​ឆ្នាំក្រោយ” ។

លោក​ Trump បាននិយាយថា ​រដ្ឋបាលរបស់លោក នឹងធ្វើការពន្លឿនការចេញទិដ្ឋាការសម្រាប់ប្រជាជននៅក្នុងប្រទេសភាគច្រើន ដោយមានពេលវេលារង់ចាំឥឡូវនេះ គឺ ៦០ ថ្ងៃ ឬឱ្យតិចជាងនេះ។ ហើយព្រឹត្តិការណ៍ World Cup អាចបង្កើតប្រាក់ចំណូលបាន ៣០ពាន់លានដុល្លារ និងបង្កើតការងារចំនួន ២០០,០០០កន្លែង៕

Written by 

Related posts

Leave a Comment