​លោក​កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើ្ញញជាអធិបតីក្នុង ពិធីប្រកាសតែងតាំងសមាសភាពគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥​ ពិធីប្រកាសសមាសភាពគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ ព្រមទាំងសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក​ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តវត្តជនកម្ពុជា ប្រតិភូអមដំណើរ លោក​ ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក​ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ  មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង -ស្រុក, ចៅសង្កាត់-មេឃុំ, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, អតីតយុទ្ធជន និងនិវត្តជន ជាច្រើនរូប។

លោក​ កិត្តិសង្គហបណ្ឌិត គន់ គីម បានអំពាវនាវដល់សមាជិកសមាជិកការសមាគមត្រូវយកចិត្តទុកដាក់ផ្តល់សេវា និងឆ្លើយតបសំណូពររបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនឲ្យបានល្អ និងទាន់ពេលវេលា។ ក្នុងនោះឯកឧត្តមក៏បានអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទ ជួយដោះស្រាយបញ្ហាទឹកធ្វើស្រែ សម្រាប់ស្រោចស្រប់ ដាំដុះ និងជួយធ្វើផ្លូវឬជួសជុលផ្លូវដែលខូចខាតខ្លាំងដោយទឹកជំនន់កន្លងមក ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលកំពុងរស់នៅ តំបន់ដីការ៉េ២ផង ដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផល ទំនិញផ្សេងៗក្នុងការប្រកបរបរចិញ្ចឹមជីវិត ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ សិស្សានុសិស្សស្រួលធ្វើដំណើរទៅសាលារៀន និងបង្កលក្ខណ:ងាយស្រួលដល់បងប្អូនឈឺថ្កាត់ យប់ព្រលប់ អាចទៅមន្ទីរពេទ្យបានទាន់ពេលវេលា៕

Written by 

Related posts

Leave a Comment