សិក្ខាសាលាស្តីពី “ការបញ្ចូលទិន្នន័យបុរាណស្ថាន ទៅក្នុងថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យរួម”

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាស្តីពី “ការបញ្ចូលទិន្នន័យបុរាណស្ថាន ទៅក្នុងថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យរួម” ក្រោមវត្តមានលោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ របស់អង្គភាពក្រោមឱវាទក្រសួង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង២៥ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ។

    គោលបំណងនៃអង្គសិក្ខាសាលានេះ គឺសំខាន់ៗចំនួន៥៖

១.  ណែនាំពីថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យរួម និងមុខងារសំខាន់ៗ។

២.  បណ្តុះបណ្តាលមន្រ្តីមន្ទីររាជធានី-ខេត្ត និងមន្ត្រីជំនាញអាជ្ញាធរជាតិ អំពីការបញ្ចូលទិន្នន័យបុរាណស្ថាន។

៣.  កំណត់អត្តសញ្ញាណប្រភេទបុរាណស្ថាន ក្នុងការចុះបញ្ជី។

៤.  ស្នើសុំធាតុចូលពីអង្គភាពពាក់ព័ន្ធ ដើម្បីបំពេញប្រព័ន្ធឲ្យមានប្រសិទ្ធភាព។

៥.  បង្កើតបណ្តាញទំនាក់ទំនងជាមួយមន្ទីរ អាជ្ញាធរជាតិ ដើម្បីសហការ ក្នុងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព ទិន្នន័យ។

ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យរួម ដែលបានរៀបចំឡើងនេះគឺជាថ្នាលគ្រប់គ្រងបឋមមួយ អនុញ្ញាតឲ្យមន្ត្រីជំនាញ ផ្ទុកទិន្នន័យ ទាញយក និងធ្វើបច្ចុប្បន្នភាព បុរាណស្ថានបានយ៉ាងងាយស្រួល។  ការប្រើប្រាស់ប្រព័ន្ធនេះនឹងជួយបង្កើនភាព រហ័សទាន់ពេល និងភាពត្រឹមត្រូវក្នុងការប្រមូលទិន្នន័យ។ ចំពោះទិន្នន័យដែលបានបញ្ជូលទាំងនេះនឹង ក្លាយជាមូលដ្ឋានសម្រាប់ការស្រាវជ្រាវ បង្កើតផែនការអភិរក្ស និងអភិវឌ្ឍវិស័យបេតិកភណ្ឌវប្បធម៌ជាតិ៕

Written by 

Related posts

Leave a Comment