UEFA សម្រេចយកទីក្រុង Cardiff ​នឹងធ្វើជាទីតាំងប្រកួតបើកឆាកពាន Euro 2028

សហព័ន្ធបាល់ទាត់អឺរ៉ុបដែលហៅកាតថា UEFA បានសម្រេចយកទីក្រុង​ Cardiff​ ​របស់ប្រទេសវ៉េល នឹង​ធ្វើជាទីតាំងការប្រកួតបើកឆាកពានរង្វាន់ Euro 2028  ខណៈ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍។

ការប្រកាសយកកីឡដ្ឋាន Principality ដែលស្ថិតក្នុងទីក្រុង Cardiff ជាទីតាំងចាប់ផ្តើមប្រកួតមុនគេនេះ ត្រូវបានប្រកាសដោយ UEFA ក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធម្សិលមិញ។

ដោយឡែកកីឡដ្ឋានចំនួន៩​ ក្នុងចំណោម ៤ប្រទេសម្ចាស់ផ្ទះរួមមានអង់គ្លេស ស្កុតឡេន វ៉េល និងសាធារណរដ្ឋអៀរឡង់ ដែលមាន ២៤ប្រទេស (ក្រុម) ចូលរួម៕

​​

Written by 

Related posts

Leave a Comment