កិច្ចប្រជុំពិភាក្សា អំពីការកំណត់ព្រំប្រទល់រវាងស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ និងស្រុកថ្មពួក ស្រុកភ្នំស្រុក  ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោក​ អ៊ុំ រាត្រី អភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សា អំពីការកំណត់ព្រំប្រទល់រវាងស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ និងស្រុកថ្មពួក ស្រុកភ្នំស្រុក នៃខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ  លោកមេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថា គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ផែនទី និងបង្ហាញស្ថានភាពព្រំប្រទល់រដ្ឋបាល ក្រោយបញ្ចប់ការវាស់វែង របស់ក្រុមការងារបច្ចេកទេសមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់ និងដើម្បីមានមូលដ្ឋានជាក់លាក់ដាក់ជូន ថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕

Written by 

Related posts

Leave a Comment