គិតត្រឹមពេលនេះក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា បានកើនមេដាយដល់ ១៨គ្រឿងហើយ ក្រោយដណ្ដើមបានមេដាយ ៥គ្រឿងបន្ថែម ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៣ ឆ្នាំ២០២៥ ។
មេដាយដែលកីឡាករ-កីឡាការិនីកម្ពុជា ទើបដណ្ដើមបានក្នុងការប្រកួតថ្ងៃទី៣ នៃព្រឹត្តិការណ៍ជើងឯកពិភពលោកខាងលើ រួមមានមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ២ ។ សរុបការប្រកួតរយៈពេល ៣ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយសរុប ១៨គ្រឿង រួមមានមេដាយមាស ៦ ប្រាក់ ៧ និងសំរឹទ្ធ ៥។
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ នៅសល់ ១ថ្ងៃទៀត ខណៈក្រុមអត្តពលិកកម្ពុជា នៅសល់ការប្រកួត ៦វិញ្ញាសាក្នុងដៃ ៕

