ឈប់សម្រាករយ:ពេល៣ថ្ងៃក្នុងពិធីបុណ្យអុំទូកនៅខេត្តរតនគិរី ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងបរទេសមកលេងលម្ហែកម្សាន្តជាង៥ម៉ឺននាក់

ខេត្តរតនគិរី÷ លោក ង៉ែត ពិទូប្រធានមន្ទីរទេសចរខេត្តរតនគិរីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី(០៤-០៦)ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងឱកាសថ្ងៃឈប់សម្រាករយ:ពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ក្នុងខេត្តរតនគិរី ដែលមានភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋសរុបជាង ៥ម៉ឺននាក់ (៥៧,៦១៥នាក់) រួមមាន: ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្រុងបានលុងចំនួន ៣២,៤១៨នាក់

-ភ្ញៀវទេសចរជាតិចំនួន ២៤,៣២៧នាក់

-ភ្ញៀវទេសចរអន្តជាតិចំនួន ៨៧០នាក់

-ភ្ញៀទេសចរសរុបចំនួន ២៥,១៩៧នាក់។

ដោយក្នុងនោះចំនួនប្រជាពលរដ្ឋកើនឡើង២៧.៧២%

-ភ្ញៀវទេសចរជាតិកើនឡើង១៦.៨៨%

-ភ្ញៀវទេសចរអន្តជាតិកើនឡើង២៤២.៥៣%

-ភ្ញៀវទេសចរសរុបកើនឡើង១៩.៦០%។

បើប្រៀបធៀបទៅនិងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុប(២១,០៦៧នាក់)។

លោក ង៉ែត ពិទូ បានបញ្ជាក់ទៀតថា មើលស្ថានភាពទូទៅនៃសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យនៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តរតនគិរី នៅតែមានភាពល្អប្រសើរ ពោលមិនមានបាតុភាពណាមួយកើតឡើងនោះទេ។

ក្នុងឱកាសថ្ងៃឈប់សម្រាក៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងអកអំបុកសំពះព្រះខែ ភ្ញៀវទេសចរណ៍គ្រប់ ជាតិសាសនាបានមកដើរលេងលម្ហែកម្សាន្តនៅរមណីយដ្ឋាននានាក្នុងខេត្តរតនគិរី ដោយមានការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត លើការគ្រប់គ្រង និងតាមដានស្ថានភាពភ្ញៀវទេសចរណ៍ប្រចាំថ្ងៃ ដើម្បីធានាថាខេត្តរតនគិរីនៅតែជាគោលដៅទេសចរណ៍មួយដ៏មានសុវត្ថិភាពស្អាត និងមានសណ្តាប់ធ្នាប់ គួរឲ្យទាក់ទាញសម្រាប់កំណើនភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិនៅតែបន្តចង់មកដើរលេងខេត្តរតនគិរីជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់ល្អប្រសើរនាថ្ងៃអនាគតខាងមុខនេះ៕

Written by 

Related posts

Leave a Comment