លោកប្រធានាធិបតី Vladimir Zelensky បានប្រកាសថា ប្រទេសអ៊ុយក្រែន បានទទួលប្រព័ន្ធការពារដែនអាកាស Patriot ថ្មីបន្ថែមពីប្រទេសអាល្លឺម៉ង់។

លោក Zelensky បាននិយាយថា យើងបានពង្រឹងសមាសភាពនៃប្រព័ន្ធ ‘Patriot’ ក្នុងការការពារដែនអាកាសរបស់យើង។ យើងសូមថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ និងផ្ទាល់ចំពោះអធិការបតីសហព័ន្ធលោក Friedrich Merz ចំពោះជំហររួមគ្នានេះ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ក៏បានលើកឡើង កាលពីថ្ងៃទី ២៩ ខែកញ្ញាថា ទីក្រុងប៊ែរឡាំង បានផ្តល់ប្រព័ន្ធ Patriot ចំនួន ៣ ដល់ទីក្រុងគៀវ ហើយនឹងបន្តផ្គត់ផ្គង់ប្រព័ន្ធបែបនេះចំនួន ២ បន្ថែមទៀតនៅចុងឆ្នាំនេះ ដោយមានការគាំទ្រពីដៃគូន័រវេស ផងដែរ។
គួរបញ្ជាក់ថា លោក Zelensky តែងតែទទូចចង់បាននូវប្រព័ន្ធការពារដែនអាកាស ក៏ដូចជាសព្វាវុធមួយចំនួន ដើម្បីបន្តសង្គ្រាមជាមួយប្រទេសរុស្ស៊ី ៕

ដោយ៖ ពេជ្រ
