ត្រាំ បានដៃគូពិភាក្សាដោះស្រាយជម្លោះអ៊ុយក្រែនហើយគឺ ស៊ី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក និងសមភាគីចិនលោក ស៊ី ជីងពីង បានឯកភាពគ្នាថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនឹង «ធ្វើការរួមគ្នា» លើការដោះស្រាយជម្លោះអ៊ុយក្រែន។

លោក ត្រាំ បានធ្វើការអះអាងបែបនេះ នៅពេលចាកចេញពីប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលលោក ជួបជាមួយលោក ស៊ី កាលពីថ្ងៃព្រហស្បតិ៍។

មេដឹកនាំអាមេរិករូបនេះ បានលើកឡើងថា បញ្ហាអ៊ុយក្រែន គឺអូសបន្លាយរយៈពេលយូរមកហើយ កន្លងមកយើងបានដោះស្រាយវាតែជាមួយភាគីជម្លោះ ប៉ុន្តែលើកនេះយើងមានចិន ដែលនឹងជួយក្នុងកិច្ចការនេះ។

លោក បានបន្ថែមថា លោក និងលោក ស៊ី យល់ព្រមគ្នារួចហើយនឹងជួយដោះស្រាយគ្នា ហើយយើងមិនអាចទុកវាយូរតទៅទៀតបាននោះទេ។

ប្រធានាធិបតីអាមេរិក បន្តថា លោក មិនបានស្នើសុំឱ្យសមភាគីចិនឈប់ទិញប្រេងរបស់រុស្ស៊ីនោះទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment