លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិននៅសហរដ្ឋអាមេរិក បាននិយាយដោយធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីការបន្តការធ្វើតេស្តនុយក្លេអ៊ែរឡើងវិញ។

អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសចិន បានគោរពយ៉ាងស្មោះត្រង់ចំពោះការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ។ យើងនឹងធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីគាំទ្រសិទ្ធិអំណាចនៃសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដ៏ទូលំទូលាយ CTBT និងការពាររបបរំសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ និងមិនរីកសាយអាវុធ។
យោងតាមលោក Pengyu បានបន្ថែមថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជារដ្ឋអាវុធនុយក្លេអ៊ែរដែលមានទំនួលខុសត្រូវ ប្រទេសចិន ប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍដោយសន្តិភាព និងអនុវត្តតាមគោលនយោបាយ មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាមុន និងយុទ្ធសាស្ត្រនុយក្លេអ៊ែរដែលផ្តោតលើការការពារខ្លួន។

អ្នកនាំពាក្យស្ថានទូតអាមេរិក បន្តថា ប្រទេសចិនតែងតែរក្សាកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតអប្បបរមាដែលតម្រូវដោយសន្តិសុខជាតិ។
គួរបញ្ជាក់ថា លោក ត្រាំ បានបង្ហោះនៅលើ Truth Social ថា លោក បានណែនាំក្រសួងសង្គ្រាមសហរដ្ឋអាមេរិកឱ្យចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ។ សេតវិមាន ក្រសួងការបរទេសសហរដ្ឋអាមេរិក និងមន្ទីរបញ្ចកោណ នៅមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយឡើយ ជុំវិញបញ្ហានេះ៕

ដោយ៖ ពេជ្រ
