ខ្សែបម្រើកណ្ដាលដ៏រឹងមាំរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ Yudai Ogawa នឹងត្រូវអវត្តមានពេលក្រុមគោព្រៃកម្ពុជា ប៉ះជាក្រុមម្ចាស់ផ្ទះថៃ មូលហេតុដោយសារតែកីឡាករចូលសញ្ជាតិរូបនេះ ទទួលបានកាតលឿង២ ប្រកួតជាប់គ្នា ដូច្នេះត្រូវអវត្តមានមួយប្រកួត។
កីឡាករ Yudai Ogawa ទទួលបានកាតលឿងទី១ នៅនាទីទី៣៤ពេលក្រុមគោព្រៃកម្ពុជា ចាញ់ក្រុមម្ចាស់ផ្ទះសិង្ហបុរី ២-១ កាលពីថ្ងៃទី១៧ ខែធ្នូ និងកាតលឿងទី២ ទទួលបាននៅនាទីទី៤៧ ពេលកម្ពុជា យកឈ្នះទីម័រខាងកើត ២-១ កាលពីយប់មិញ។
ដូច្នេះមានន័យថាខ្សែបម្រើកណ្ដាលដ៏រឹងមាំរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ Yudai Ogawa នឹងត្រូវអវត្តមានពេលក្រុមគោព្រៃកម្ពុជា ប៉ះជាក្រុមម្ចាស់ផ្ទះថៃ នៅថ្ងៃទី២០ ខែធ្នូខាងមុខ ដែលជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃកម្ពុជា ដើម្បីប្រជែងកៅអីឡើងវគ្គបន្ត៕