ត្រាំ ពិចារណាវាយប្រហារទីតាំងផលិតកូកាអ៊ីនវេណេស៊ុយអេឡា ហើយថាមិនប៉ះពាល់ទំនាក់ទំនងជាមួយ ម៉ាឌូរ៉ា ទេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងសំណើសម្រាប់វាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹង «ទីតាំងផលិតកូកាអ៊ីន» និងគោលដៅផ្សេងទៀតដែលទាក់ទងនឹងការជួញដូរគ្រឿងញៀននៅក្នុងប្រទេសវេណេស៊ុយអេឡា។

មន្ត្រីអាមេរិក ២ រូបដែលមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា លោក ត្រាំ មិនបានច្រានចោលការទូតជាមួយលោក នីកូឡាស ម៉ាឌូរ៉ូ ទេ ទោះបីជាមានរបាយការណ៍មុនៗថា សហរដ្ឋអាមេរិក ផ្តាច់ការសន្ទនាទាំងស្រុងជាមួយទីក្រុងការ៉ាកាស ក៏ដូចជាយុទ្ធនាការដ៏មានសក្តានុពលដើម្បីបណ្តេញប្រធានាធិបតីវេណេស៊ុយអេឡាក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ ប្រភព បានកត់សម្គាល់ថា មានផែនការនៅលើតុដែលប្រធានាធិបតីកំពុងពិចារណា ទាក់ទងនឹងប្រតិបត្តិការលើគោលដៅនៅក្នុងប្រទេសវេណេស៊ុយអេឡា។ មន្ត្រីម្នាក់ផ្សេងទៀត អះអាងថា រដ្ឋបាលលោក ត្រាំ កំពុងសម្លឹងមើលជម្រើសជាច្រើន ប៉ុន្តែបច្ចុប្បន្នកំពុងផ្តោតលើការបញ្ហាគ្រឿងញៀននៅក្នុងប្រទេសវេណេស៊ុយអេឡា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment