អាចមានរឿងក្រៅឆាកនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡា​ឡាំ​ពួរ​ដែរទេ?

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅពីថ្ងៃទី26-28 ខែតុលា ឆ្នាំ2025 នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។

មេដឹកនាំធំៗពិភពលោក ជាពិសេស លោក Donald Trump នឹងមកចូលរួមដោយមានរឿងរ៉ាវជាច្រើនយកមកដាក់លើតុទាំងនៅប្រជុំពេញអង្គ និងទ្វេរភាគី ក្នុងនោះរឿងសំខាន់បំផុតសម្រាប់កម្ពុជាគឺ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលលោកត្រាំនឹងធ្វើជាសាក្សី។

មានសំណួរជាច្រើនជុំវិញការទាមទាររបស់ថៃស្តីពីការសម្រួលអាវុធធន់ធ្ងន់ ក្នុងនោះរួមមាន៖

១.តើការសម្រួលអាវុធធន់ធ្ងន់ត្រូវធ្វើចំងាយប៉ុន្មានពីព្រំដែន?

២.តើយន្តហោះចម្បាំង និងដ្រូនពិឃាតរបស់ថៃដែលបានប្រើកន្លងមក ចាត់ចូលជាប្រភេទអាវុធធន់ធ្ងន់ដែរឬទេ?

៣.តើអាចឃាត់ថៃកុំឱ្យប្រើព្រលានយន្តហោះដែលស្ថិតនៅជិតព្រំដែនកម្ពុជាបានទេ?

៤.តើអាវុធធន់ធ្ងន់របស់ថៃនៅតែបាញ់បានឆ្ងាយដដែលទោះជាសម្រួលរូចហើយ?

អំពី លោក Donald Trump៖

១.តើលោក Trump មកចូលរួមប្រជុំអាស៊ានលើកនេះនឹងបានអ្វីវេចខ្ចប់យកទៅអាម៉េរិកវិញ?

២.តើលោក Trump នឹងនិយាយអ្វីទៅកាន់មេដឹកនាំថៃនិងកម្ពុជា ថាបើមិនគោរពកិច្ចព្រមព្រៀង លោកនឹងមានវិធានការណ៍តម្លើងពន្ធរហូតដល់៥០ ឬ៦០% ឬមានអ្វីក្រៅពីនេះ?….

បើសិនមិនមានអ្វីប្រែប្រួលទេ ការចុះកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តែប៉ុន្មានម៉ោងក្រោយពីលោក Donald Trump ចុះយន្តហោះ AIR FORCE ONE មកដល់ទឹកដីម៉ាឡេស៊ី៕

រួសរាន់ចេញទៅមុន ដើម្បីឱ្យឃើញនឹងភ្នែក…

Written by 

Related posts

Leave a Comment