កំពូលខ្សែប្រយុទ្ធ Lionel Messi បានយល់ព្រមលើការបន្តកុងត្រាជាមួយ Inter Miami ដែលនឹងឃើញតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបន្តលេងនៅក្នុងក្របខណ្ឌ Major League Soccer (MLS) រហូតដល់ចុងបញ្ចប់នៃរដូវកាល 2028 ។នេះបើយោងតាមក្លឹបបានបញ្ជាក់។
ក្លិប Inter Miami បានបង្ហោះវីដេអូលើ X ដែល Messi ចុះកុងត្រាដោយអង្គុយនៅតុមួយនៅកណ្តាលកីឡដ្ឋាន Freedom Park ថ្មីរបស់ក្លឹប ដែលកំពុងសាងសង់នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ជាមួយនឹងចំណងជើងសាមញ្ញថា “គាត់នៅផ្ទះ”។
Messi វ័យ ៣៨ ឆ្នាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា “វាធ្វើឱ្យខ្ញុំពិតជារីករាយក្នុងការស្នាក់នៅទីនេះ និងបន្តគម្រោងនេះ ដែលក្រៅពីជាក្តីសុបិនមួយ បានក្លាយជាការពិតដ៏ស្រស់បំព្រង – ការលេងនៅក្នុងកីឡដ្ឋាននេះ នៅ Miami Freedom Park” ។ Messi បានបន្ថែមថា “ចាប់តាំងពីខ្ញុំបានមកដល់ទីក្រុង Miami ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដូច្នេះខ្ញុំពិតជារីករាយណាស់ដែលបានបន្តនៅទីនេះ” ៕

