នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ឯកឧត្ដម សុង តុងហាប់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក LU QIZHI អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប តំណាង ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «សេវាកម្មឧត្តមភាព ការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទេសចរណ៍» ដោយមានការចូលរួមពី អ្នកជំនាញ និងសិក្ខាកាម រួមជាមួយគ្រូបង្គោលដែលមានជំនាញក្នុងវិស័យទេសចរណ៍ មកពីប្រទេសទាំង៦ នៃតំបន់មេគង្គ-ឡានឆាង ដែលមានសមាសភាពមកពីស្ថាប័នរដ្ឋ និងវិស័យឯកជននានា ព្រមទាំងមន្ទីរទេសចរណ៍រាជធានី-ខេត្ត សរុបប្រមាណ២០០នាក់៕











