ឃាត់ខ្លួនលោក ឆឹម ឆែ នាយរងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ករណីដកកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរ

សមត្ថកិច្ចបានឃាត់ខ្លួន លោក ឆឹម ឆែម  ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ពាក់ព័ន្ធ ករណីបើកបររថយន្តឡង់គ្រីស័រពណ៌ទឹកប្រាក់ ស្លាកលេខ រាជការ០៦ ២-៨៦៨៨ ប៉ះម៉ូតូជនរងគ្រោះហើយ ដកកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះជាស្ត្រីបែកក្បាលកាលពីយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥ ។ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ 

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានបញ្ជូនលោក ឆឹម ឆែម ទៅកាន់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

Written by 

Related posts

Leave a Comment