ណាតូ៖ បើយន្តហោះរុស្ស៊ីឈ្លានពាននឹងស្ទាក់ចាប់ តែបើគំរាមកំហែងនឹងបាញ់ទម្លាក់ចោល

អគ្គលេខាធិការ លោក Mark Rutte បានព្រមានថា សម្ព័ន្ធមិត្តណាតូ នឹងស្ទាក់ចាប់យន្តហោះរុស្ស៊ីណាដែលរំលោភលើដែនអាកាសពួកគេ ហើយថា ប្លុកនេះនឹងបាញ់ទម្លាក់ក្នុងករណីមានការគំរាមកំហែង។

ប្រធានអង្គការណាតូ បានប្រាប់ក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធថា ប្រសិនបើចាំបាច់ ឬបង្កការគំរាមកំហែងនោះ ណាតូ អាចបាញ់ទម្លាក់យន្តហោះទាំងនោះចោល។

លោក បានបន្ថែមថា ប្រសិនបើមិនបង្កការគំរាមកំហែងទេ យើងគ្រាន់តែស្ទាក់ចាប់បានហើយ។

កាលពីចុងខែកញ្ញា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា នេះជាការលើកឡើងមិនទទួលខុសត្រូវ និងចេតនាត្រៀមខ្លួនរបស់ប្រទេសណាតូ ក្នុងការបាញ់ទម្លាក់យន្តហោះរុស្ស៊ី៕

ដោយ៖ ពេជ្រ                                    

Written by 

Related posts

Leave a Comment