ដំណឹង​មិន​សូវ​ល្អ​សម្រាប់​អ្នក​គាំទ្រ​​ភ្នំពេញ​ក្រោន! ​​ខ្សែ​ប្រយុទ្ធ Makerlo មិនបានធ្វើដំណើរទៅឥណ្ឌូនេស៊ីជាមួយក្លិបនោះទេ

កីឡាករ​ខ្សែ​ប្រយុទ្ធ Makerlo Tellez  បានអវត្តមាន​មិន​បាន​ចូលរួម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី ​ ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោន​ នោះទេ ក្នុង​ការ​ប្រកួត​ពានរង្វាន់​លំដាប់​ទី​3 ទ្វីបអាស៊ី AFC Challenge League 2025-2026 ដោយសារតែ​រូប​គេ​មាន​បញ្ហា​របួស​ពេល​ប្រកួត​ជាមួយ​ក្លឹប​ ISI​ ដង្កោ​សែន​ជ័យ។ ដំណឹង​នេះត្រូវបានគេចាត់ទុកថាជាដំណឹងមិន​សូវ​ល្អ​សម្រាប់​អ្នក​គាំទ្រ​ក្លឹប​ភ្នំពេញ​ក្រោនផងដែរ។

សូមបញ្ជាក់ផងដែរថាការប្រកួតទាំង ៣ របស់ភ្នំពេញក្រោននៅទឹកដីឥណ្ឌូនេស៊ីគឺ៖

Dewa United និងភ្នំពេញក្រោន នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា វេលាម៉ោង ១៩:០០

ភ្នំពេញក្រោន និង Shan United នៅថ្ងៃពុធ ទី២៩ ខែតុលា វេលាម៉ោង ១៥:០០

Tainan City FC និងភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា វេលាម៉ោង ១៥:០០៕

Written by 

Related posts

Leave a Comment