ត្រាំ  ជឿថាទាំង ពូទីន និងហ្សេលេនស្គី សុទ្ធតែចង់បញ្ចប់ជម្លោះដូចគ្នា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញក្ដីសង្ឃឹមថា ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក ហ្សេលេនស្គី សុទ្ធសឹងតែមានបំណងបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

លោក បានប្រាប់អ្នកកាសែតនៅសេតវិមាន កាលពីថ្ងៃអង្គារថា ខ្ញុំគិតថា ពូទីនចង់ឱ្យវាបញ្ចប់ ហើយហ្សេលេនស្គី ក៏ដូចគ្នា ដូច្នេះ ខ្ញុំគិតថាវានឹងបញ្ចប់។

លោក ​បាន​បន្ថែម​ថា បទ​ឈប់​បាញ់​គឺ​អាច​ធ្វើ​ទៅ​បាន​ ដោយ​កត់សម្គាល់ថា វាជាសង្រ្គាមដែលមានរយៈពេលយូរ។

ទោះជាយ៉ាងណា លោក ត្រាំ នៅតែដាក់បន្ទុកលើលោក បៃដិន ជុំវិញការចំណាយប្រាក់ ៣៥០ ពាន់លានដុល្លារ លើជំនួយយោធាសម្រាប់អ៊ុយក្រែន។

ទន្ទឹមនោះ លោក ត្រាំ ក៏បានទទូចថា សង្រ្គាមនឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំជាប្រធានាធិបតីនៅពេលនោះ។ លោក​ បាន​បន្ថែម​ថា​ ប៉ុន្តែ​សោកស្ដាយដែលវា​បាន​កើត​ឡើង​ ចំពេល​ខ្ញុំ​ចូល​កាន់តំណែងតែម្ដង៕

ដោយ៖ ពេជ្រ                                     

Written by 

Related posts

Leave a Comment