យោធាកូរ៉េខាងត្បូង បានរាយការណ៍ពីការបាញ់មីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅទិសខាងកើត តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនៃការបាញ់នេះទេ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ការបាញ់បង្ហោះនេះ គឺឆ្ពោះទៅកាន់សមុទ្រ នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងលើកចុងក្រោយ កាលពីថ្ងៃទី៨ ឧសភា និងបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីឆ្នេរភាគខាងកើត។
កូរ៉េខាងជើង ច្រានចោលបម្រាមអន្តរជាតិដែលគាំទ្រដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងចំណោមប្រទេសដទៃទៀត ចំពោះការអភិវឌ្ឍមីស៊ីលផ្លោងរបស់ខ្លួន។
ការបាញ់បង្ហោះនេះ ធ្វើឡើងនៅមុនដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយដោយមេដឹកនាំចូលរួមវេទិកាសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ។
កូរ៉េខាងជើង បានបង្ហាញកាំជ្រួចផ្លោងអន្តរទ្វីបចុងក្រោយរបស់ខ្លួនក្នុងខែនេះ នៅឯក្បួនដង្ហែព្យុហយាត្រាដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីចិន៕

ដោយ៖ ពេជ្រ