ទូរទស្សន៍រដ្ឋ PTV បានរាយការណ៍ដោយដកស្រង់សំដីកងកម្លាំងប្រដាប់អាវុធរបស់សាធារណរដ្ឋប៉ាគីស្ថានថា កងទ័ពប៉ាគីស្ថាន កំពុងបាញ់ផ្លោងលើទីតាំងភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឆ្លើយតបនឹងការវាយប្រហារពីកងកម្លាំងប៉ាគីស្ថាននៅតំបន់ Kurram នៃខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា កងកម្លាំងនៃចលនាតាលីបង់ និងក្រុមសកម្មប្រយុទ្ធមកពី Fitna-e-Khawarij បើកការបាញ់ប្រហារដោយមិនញញើតលើប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនប៉ាគីស្ថាន កាលពីល្ងាចថ្ងៃអង្គារ។ យោធាប៉ាគីស្ថាន បានបាញ់តបវិញដោយបំផ្លាញទីតាំងបាញ់រថក្រោះ។
ទន្ទឹមនោះ ក៏មានរបាយការណ៍ពាក់ព័ន្ធនឹងការស្លាប់នៃប្រមុខចលនា Fitna-e-Khawarij នៅក្នុងការប៉ះទង្គិចគ្នានេះផងដែរ។

កាលពីថ្ងៃទី ១១ ខែតុលា ការបាញ់ប្រហារបានកើតឡើងនៅក្នុងខេត្ត Helmand នៃប្រទេសអាហ្វហ្គានីស្ថាន។ ក្រោយមក កងទ័ពអាកាសអាហ្វហ្គានីស្ថាន បានវាយប្រហារទីក្រុង Lahore របស់ប៉ាគីស្ថានវិញ។ មន្ត្រីតាលីបង់មិនបានផ្តល់ព័ត៌មានលម្អិតនៃប្រតិបត្តិការនេះទេ។ ទាហានប៉ាគីស្ថានយ៉ាងតិច ៥៨ នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នា។
អាជ្ញាធរក្រុងអ៊ីស្លាម៉ាបាដ បានរាយការណ៍ពីការកម្ចាត់ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់ ២០០នាក់ និងបំផ្លាញគោលដៅភេរវករចំនួន ១៩ នៅអាហ្វហ្គានីស្ថាន៕

ដោយ៖ ពេជ្រ