ត្រាំ ថាហ្សេលេនស្គី ស្កាត់ពីអ៊ុយក្រែនមកសេតវិមាន ព្រោះតែមីស៊ីលឆ្លងទ្វីប Tomahawk

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកដឹងថា លោកវ្ល៉ាឌីមៀ ហ្សេលេនស្គី នឹងស្នើឱ្យលោកផ្គត់ផ្គង់មីស៊ីលឆ្លងទ្វីប Tomahawk ពេលជួបមុខគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី ១៧ ខែតុលា នេះ។

លោក ត្រាំ បានលើកឡើងថា លោក ហ្សេលេនស្គី គឺចង់បានអវុធ លោក ចង់បាន Tomahawks ។

កន្លងមក មានរបាយការណ៍ដែលថាអាមេរិក នឹងផ្ដល់ឱ្យអ៊ុយក្រែន នូវមីស៊ីលឆ្លងទ្វីប Tomahawks ដ៏មានឥទ្ធិពល នេះ ។

មីស៊ីល BGM-109 Tomahawk Land Attack Missile (TLAM) គឺជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ប្រើបានគ្រប់កាលៈទេសៈរបស់អាមេរិក ដែលបំពាក់នឹងយន្តហោះចម្បាំង និងនាវាមុជទឹក ដោយសារតែភាពច្បាស់លាស់ក្នុងការវាយប្រហារគោលដៅរបស់វា ទើបប្រទេសអ៊ុយក្រែន ចង់បានដើម្បីទុកប្រយុទ្ធនឹងរុស្ស៊ី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment