Lewandowski ទំនងជាអវត្តមាន​​ជំនួប El Clasico ចុងខែនេះ ដោយសារបញ្ហារបួស  

ខ្សែប្រយុទ្ធ Robert Lewandowski ទំនងជាអវត្តមាននៃជំនួបធំ El Clasico រវាង FC Barcelona និង Real Madrid  នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ​​ដោយសារបញ្ហារបួសសរសៃពួរ។  

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ គឺជាអ្នករកបានគ្រាប់ទី២ សម្រាប់ជម្រើសជាតិប៉ូឡូញលេងជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប ​ដែលបានបំបាក់លីទុយអានី ២-០ កាលពីថ្ងៃអាទិត្យ ​ហើយក៏បានជួបបញ្ហារបួសផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយនៅអេស្ប៉ាញបានឱ្យដឹងថា Robert នឹងអវត្តមានប្រហែល ៤សប្តាហ៍ បានចូលរួមជាមួយ Raphinha, Gavi, Dani Olmo, Marc-Andre ter Stegen និង Joan Garcia ដែលសុទ្ធសឹងតែមានរបួសដូចគ្នា នៅពេលខ្សែប្រយុទ្ធ Lamine Yamal និង Ferran Torres បានវិលត្រឡប់មកហ្វឹកហាត់វិញហើយ៕

Written by 

Related posts

Leave a Comment