ត្រាំ ឱ្យអាមេរិក ប្រយ័ត្នប្រយែងចំពោះទំនាក់ទំនងជាមួយចិន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន គួរតែមានការប្រុងប្រយ័ត្នក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។

លោក ត្រាំ បានលើកឡើងថា យើងត្រូវប្រយ័ត្នជាមួយចិន។ ទោះខ្ញុំមានទំនាក់ទំនងល្អជាមួយចិន ជាមួយលោកប្រធានាធិបតី Xi Jinping ប៉ុន្តែពេលខ្លះយើងក៏មានបញ្ហាអ្វីមួយជាមួយគ្នាដែរ។

ទន្ទឹមនោះ លោក ក៏បានប្រឆាំង​រាល់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​រវាង​អាហ្សង់ទីន និង​ចិន ផងដែរ។

ប្រធានាធិបតីអាមេរិករូបនេះ កត់សម្គាល់ដោយសំដៅប្រទេសផ្សេងៗទៀតថា អាចចាប់ដៃគូពាណិជ្ជកម្មជាមួយចិន ប៉ុន្តែមិនគួរចាប់ដៃក្នុងទំនាក់ទំនងផ្នែកយោធាជាមួយចិនទេ។ លោក ក៏បង្ហាញការខកចិត្តយ៉ាងខ្លាំង បើរឿងនេះកើតឡើង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment