Son ផ្តួល Ronaldo ​ក្លាយជាកីឡាករល្អបំផុតប្រចាំ​ទ្វីបអាស៊ីជាលើកទី១០

Son Heung-min បានជាប់ជាកីឡាករបាល់ទាត់ល្អបំផុតប្រចាំ​ទ្វីបអាស៊ីជាលើកទី១០ ដោយបានទម្លាក់មិត្តរួមក្រុមកូរ៉េខាងត្បូង Lee Kang-in និងកំពូលតារាព័រទុយហ្គាល់ Cristiano Ronaldo ក្នុងការបោះឆ្នោតឆ្នាំ ២០២៥ ​។ Son ​ទទួលបានសំឡេងគាំទ្រសរុប ២៣១សំឡេង នាំមុខ Kim Min-jae ខ្សែការពារ Bayern Munich ដែលមាន១៩៧សំឡេង និង Ronaldo ខ្សែប្រយុទ្ធ Al Nassr ដែលទទួលបាន ១៧២ សំឡេង ។

សូមជម្រាបថាពាន Best Footballer in Asia រៀបចំ​ដោយកាសែនចិន Titan Sports ចាប់តាំងពី​ឆ្នាំ​២០១៣ ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ពាន Ballon d’Or ដែរ​។ រយៈពេល​១១ឆ្នាំ​មកនេះ គេ​បាន​រកឃើញ​អ្នកឈ្នះ​តែ​៣​រូប​បុ​ណ្ណោះ ក្នុងនោះ​អតីត​កីឡាករ​ជប៉ុន និងជាអតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda ទទួលបាន​លើកដំបូង​នៅ​ឆ្នាំ ២០១៣ និងអតីត​ខ្សែប្រយុទ្ធ​ជប៉ុន Shinji Okazaki ឈ្នះនៅឆ្នាំ២០១៦។ ក្រៅពីនោះ ១០​លើក​ធ្លាក់​ទៅក្នុង​ដៃ Son ទាំងអស់ ពោលគឺ​ក្នុង​ឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩, ២០២០, ២០២១, ២០២២ ​,២០២៣ និងចុងក្រោយឆ្នាំ២០២៥នេះ​៕

Written by 

Related posts

Leave a Comment