តាមគម្រោងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ នឹងត្រលប់ពីប្រទេសវៀតណាម មកកាន់មាតុប្រទេសវិញនៅថ្ងៃនេះ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់នឹងប្រកួតមិត្តភាពជុំគ្នា១សប្តាហ៍ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតស៊ីហ្គេមនៅចុងឆ្នាំនេះ។
សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ បានប្រមូលផ្ដុំហ្វឹកហាត់ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ៕
