ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងចូលរួមក្នុងការកសាងតំបន់ហ្គាហ្សាស្រ្ទីបឡើងវិញ ។

ក្នុងអំឡុងពេលសុន្ទរកថានៅឯ Knesset សភារបស់អ៊ីស្រាអែល លោក ត្រាំ បាននិយាយថា អ្នករស់នៅក្នុងតំបន់ប៉ាឡេស្ទីន គួរតែទទួលបានការស្ដារឡើងវិញនូវមូលដ្ឋានគ្រឹះនៃស្ថិរភាព សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ខណៈដែលសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយ។
លោក ត្រាំ បានលើកឡើងថា យើងនឹងអនុម័តមូលនិធិបែងចែកសម្រាប់ការកសាងឡើងវិញ។ ខ្ញុំចង់អរគុណប្រទេសអារ៉ាប់ និងមូស្លីមសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគាំទ្រការកសាងឡើងវិញនូវតំបន់ហ្គាហ្សាប្រកបដោយសុវត្ថិភាព និងលើសពីនេះ។ ខ្ញុំមានបណ្តាប្រទេសអារ៉ាប់ជាច្រើន ប្រទេសដែលមានទ្រព្យសម្បត្តិច្រើន ដែលជ្រោមជ្រែង។
គួរបញ្ជាក់ថា ស្ថានភាពតានតឹងនៅហ្គាហ្សា ហាក់ថមថយ បន្ទាប់ពីភាគីជម្លោះទាំង ២ អនុម័តនូវផែនការសន្តិភាពជាមួយគ្នា និងយល់ព្រមដោះលែងចំណាប់ខ្មាំង៕

ដោយ៖ ពេជ្រ