កាប់វែរ ​ក្លាយជាប្រទេសតូចបំផុតទីពីរបានបង្ហាញមុខនៅ World Cup

ក្រុមជម្រើសជាតិកាប់វែរ បានឈ្នះកៅអីទៅ FIFA World Cup ​ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ​​បន្ទាប់​ពី​ក្រុម​កោះ​នេះបាន​យក​ឈ្នះ Eswatini ក្នុង​លទ្ធផល ៣-០ នៅ​​ក្នុងដីកាលពីយប់មិញ​។

​ជ័យជម្នះនេះបានធ្វើឲ្យក្រុមប្រទេសតំបន់អាហ្វ្រិក ដែលមានប្រជាជនប្រហែល ៥២៥,០០០ នាក់នេះ​បានក្លាយជាប្រទេសតូចបំផុតទីពីរបានបង្ហាញមុខវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ផ្នែកបុរស បន្ទាប់ពីអ៊ីស្លង់ ចូលរួមលើកដំបូងនៅឆ្នាំ ២០១៨៕

Written by 

Related posts

Leave a Comment