បន្ទាប់ពីលោក Gerard Jones បានចែកផ្លូវគ្នាជាមួយនឹងក្លិបវិសាខា មានអ្នកគាំទ្រជាច្រើនរំពឹងថាលោក Pep Muñoz នឹងចូលមកកាន់ជំនួសតំណែងគ្រូបង្វឹកវិសាខាវិញ។ ជាមួយគ្នានោះដែរ លោកក៏បានឆ្លើយតបថា៖ គ្មានឱកាសទេ! ខ្ញុំចង់រកពេលសម្រាកបន្តិចសិន និងធ្វើការជ្រើសរើសឱ្យត្រឹមត្រូវ ដើម្បីជ្រើសរើសគម្រោងបន្ទាប់។
សូមជម្រាបថា បច្ចុប្បន្ននេះ លោក Pep Muñoz កំពុងតែនៅក្នុងប្រទេសអេស្ប៉ាញ ដើម្បីទៅលេងគ្រួសារ និងសម្រាកតិចតួចនៅទីនេះ បន្ទាប់ពីលោកចែកផ្លូវគ្នាជាមួយនឹងក្លិបនៅប្រទេសចិន កាលពីថ្មីៗនេះ(PSB Sport News)៕
