ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងជើងប្រទេសអូស្ត្រាលី សម្លាប់ពីឡុតម្នាក់ និងអ្នករួមដំណើរ

សេវាកម្មប៉ូលីស Queensland (QPS) បានឱ្យដឹងថា បុរសដែលជាពីឡុតម្នាក់ស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់នៅភាគខាងជើងប្រទេសអូស្ត្រាលី កាលពីយប់ថ្ងៃព្រហស្បតិ៍។

សេវាសង្គ្រោះបន្ទាន់ក្នុងរដ្ឋ Queensland របស់អូស្ត្រាលី បានចាប់ផ្តើមប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់។

ឧទ្ធម្ភាគចក្រប្រភេទ Robinson R22 បានធ្លាក់ ខណៈកំពុងវិលត្រឡប់ទៅផ្ទះវិញនៅតំបន់ដាច់ស្រយាលតូចមួយនៃសង្កាត់ Yagoona ចម្ងាយជាង ១,៧០០ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Brisbane ក្នុងតំបន់ភាគខាងជើង។

សេវាសង្គ្រោះ QPS បានបញ្ជាក់ពីការរកឃើញនូវបំណែកនៃឧទ្ធម្ភាគចក្រ នៅម៉ោងប្រហែល ៨ និង ៣០ នាទី ព្រឹកថ្ងៃសុក្រ។

យោងតាមអាជ្ញាធរ អះអាងថា អ្នកបើក និង​អ្នករួមដំណើរ​ម្នាក់​ទៀត អាយុ ២៧​ឆ្នាំ ត្រូវបានបញ្ជាក់ថាស្លាប់​ ខណៈមូលហេតុចម្បងជុំវិញការធ្លាក់នេះ កំពុងត្រូវបានស៊ើបអង្កេត៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment