កម្មវិធីចាក់បញ្ចាំងភាពយន្ដ“KOPITIAM DAYS” ដើម្បីអបអរសាទរខួបលើកទី ៦០នៃសាធារណរដ្ឋសិង្ហបុរី

នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅរោងភាពយន្ដ Legend Olympia លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្ដ“KOPITIAM DAYS” ដើម្បីអបអរសាទរខួបលើកទី ៦០នៃសាធារណរដ្ឋសិង្ហបុរី។

លោកជំទាវ ភឿង សកុណា ថ្លែងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងសឹង្ហបុរី បានឲ្យតម្លៃខ្ពស់ចំពោះមិត្តភាពយូរឆ្នាំរបស់ប្រទេសយើងទាំងពីរ និងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការបន្តបង្កើន និងពង្រីកការសហការនៅគ្រប់កម្រិតទាំងអស់។  ការចាក់បង្ហាញភាពយន្ត “រឿង តៀមកាហ្វេ – KOPITIAM DAYS” នាពេលនេះបានរំលឹកថា វប្បធម៌មានតួនាទីសំខាន់ក្នុងការភ្ជាប់មនុស្សជាមួយមនុស្ស។ ការផ្លាស់ប្តូរវប្បធម៌មិនមែនត្រឹមតែជាការកម្សាន្តទេ ប៉ុន្តែជាទំនាក់ទំនងដែលមានន័យរវាងសហគមន៍ ដើម្បីបង្កើតការស្វែងយល់ពីគ្នាទៅវិញទៅមក ការគោរពគ្នា និងការផ្តល់តម្លៃលើសន្តិភាព៕

Written by 

Related posts

Leave a Comment