នៅសល់១៦ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Challenge League 2025/26 Group Stage វគ្គចែកពូល (តំបន់ខាងកើត) ខណៈការប្រកួតនឹងចាប់ផ្តើមពី ថ្ងៃអាទិត្យ ទី២៦ ខែតុលា ដល់ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ការប្រកួតនេះក្រុមតំណាងកម្ពុជាមាន២ក្រុម ដោយក្នុងនោះ ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះ(ពូល D) នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ខណៈភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី៕

