លោក ខៀវ សាម៉េត និង កញ្ញា យិន ម៉ារ៉ាឌី ត្រូវបាន FIFA ជ្រើសតាំងជាសមាជិកនៃគណៈកម្មការអនាគតបាល់ទាត់

លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ជ្រើសតាំងជាសមាជិកនៃគណៈកម្មការអនាគតបាល់ទាត់ (Future of Football Committee) ជាមួយតំណាងផ្សេងទៀតពីដាណឺម៉ាក ហូឡង់ ម៉ាឡាវី អេក្វាឌ័រ ប្រជុំកោះ Virgin អាម៉េរិក និងហ្វីជី។

 ដោយឡែក កញ្ញា យិន ម៉ារ៉ាឌី ប្រធានរដ្ឋបាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លាយជាសមាជិកគណៈកម្មការប្រកួតបាល់ទាត់ក្មេងស្រី (Youth Girls’ Competitions Committee) រួមជាមួយតំណាងពីបង់ក្លាដែស យេម៉ែន, កុងហ្គោ, បាបាដូស, សាំងម៉ារ៉ាំង, តង់ហ្សានី, កូរ៉េខាងជើង, ហ្គាំប៊ី, ឡេតូនី, ប៉េរូ, សាម័រអាម៉េរិក, អ៊ីរ៉ង់, ឌីជីប៊ូទី, ម៉ូរីស, លុចសំបួរ, ម៉ុងតេណេហ្គ្រោ, ណេប៉ាល់, ហ្គ្រើណាត និងអារុយបា។(ប្រភពពី៖ថ្មីៗ)

Written by 

Related posts

Leave a Comment