នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា លោកនឹងកោះប្រជុំរដ្ឋាភិបាលមួយ ដើម្បីអនុម័តកិច្ចព្រមព្រៀងលើដំណាក់កាលដំបូងនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

លោក Netanyahu បាននិយាយថា ខ្ញុំនឹងកោះប្រជុំគណៈមន្ត្រីរដ្ឋាភិបាល ដើម្បីអនុម័តកិច្ចព្រមព្រៀង និងនាំយកចំណាប់ខ្មាំងទាំងអស់មកវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។
ការិយាល័យ ក៏បានរាយការណ៍ផងដែរថា លោក Netanyahu និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទភ្លាមៗបន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀង។ យោងតាមសេចក្តីថ្លែងការណ៍នោះ លោក Netanyahu បានថ្លែងអរគុណដល់លោក ត្រាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល៕

ដោយ៖ ពេជ្រ