សិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសហគ្រាសធុនមីក្រូ តូចនិងមធ្យម

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំ “សិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ តូចនិងមធ្យមវិស័យសិល្បៈវប្បធម៌” ក្រោមវត្តមាន លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ ដោយមានការចូលរួមពីមន្រ្តីបង្គោលរបស់អង្គភាពក្រោមឱវាទក្រសួងដែលពាក់ព័ន្ធ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង២៥ និងដៃគូ ក្នុងវិស័យសិល្បៈវប្បធម៌ ជាច្រើនរូប។

 សិក្ខាសាលានេះរៀបចំឡើងកាលពីម្សិលមិញក្នុងគោលបំណងធ្វើបច្ចុប្បន្ន និងពិនិត្យតាមដាន ការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាពិសេសយន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល។

 តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នេះដែរ ក្រសួងនឹងរៀបចំជំនួបរវាងដៃគូក្នុងវិស័យសិល្បៈវប្បធម៌ និងអ្នកពាក់ព័ន្ធដើម្បីផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍសហគ្រាសធុនមីក្រូ តូចនិងមធ្យម របស់រាជរដ្ឋាភិបាលអណាត្ដិទី៧ និងស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការរបស់ពួកគាត់ ដើម្បីពង្រឹងភាពជាដៃគូ និងប្រមូលទិន្នន័យវិស័យ ទុកជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនមីក្រូ តូចនិងមធ្យម វិស័យសិល្បៈវប្បធម៌នៅកម្ពុជា៕

Written by 

Related posts

Leave a Comment