Barca គ្រោងនឹងទិញផ្តាច់ Rashford ពី Man U​t​d ​នៅចុងបញ្ចប់រដូវកាលនេះ

យោងតាមរបាយការណ៍បានឲ្យដឹងថាក្លិបអ្នកមានបុណ្យ ​ Barcelona គ្រោងនឹងទិញផ្តាច់ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Marcus Rashford ពី ក្រុមបិសាចក្រហម Manchester United នៅចុងបញ្ចប់រដូវកាលនេះ។

Rashford នៅរដូវកាល ២០២៥-២០២៦ ត្រូវបាន Barcelona ខ្ចីជើងពី Man United មួយរដូវកាល​។ យ៉ាងណាចាប់តាំងពីផ្លាស់មកកាន់ទឹកដី អេស្ប៉ាញ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំ បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ដោយការបង្ហាញខ្លួនលើទីលានសរុបចំនួន ១១ ប្រកួត រូបគេរកបាន ៣ គ្រាប់ និង ៥ បញ្ជូន (assists)។ ក្រោយបង្ហាញសមត្ថភាពល្អបែបនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ Barcelona ក៏ដូចជាគ្រូបង្វឹកលោក Hansi Flick ពេញចិត្តលើ Rashford ជាខ្លាំង។

យ៉ាងណាមិញថ្មីៗនេះសារព័ត៌មាន អេស្ប៉ាញ SPORT បានចុះផ្សាយថា ក្លិប Barcelona បានត្រៀមរួចរាល់ហើយ ដើម្បីទិញផ្តាច់យក Rashford នៅរដូវកាលក្រោយ ទោះបីជាមានការជជែកអំពីតម្លៃខ្លះ ដោយ​សារតែស្ថានភាពវិបត្តិហិរញ្ញវត្ថុក៏ដោយ។ ប្រភពដដែលបានបន្ថែមថា Barcelona អាចមានលទ្ធភាពទិញផ្តាច់យក Rashford ក្នុងតម្លៃ ៣៥ លានដុល្លារអាមេរិក តាមអ្វីដែល Man United ចង់បាន៕

Written by 

Related posts

Leave a Comment