លួចជីកយករ៉ែមាសខុសច្បាប់ តែត្រូវជួបគ្រោះថ្នាក់បាក់រលំស្លាប់អស់ ៤ នាក់ នៅ​ប្រទេស​សំប៊ី​

ប៉ូលីស បាននិយាយ កាលពីថ្ងៃចន្ទថា មនុស្ស ៤ នាក់ស្លាប់ នៅក្នុងហេតុការណ៍បាក់រលំអណ្តូងរ៉ែមាសមួយកន្លែង នៅក្នុងស្រុក Shiwang’andu ភាគខាងជើងនៃប្រទេសសំប៊ី។

មន្ត្រីទំនាក់ទំនងសាធារណៈរបស់ប៉ូលីសលោក Rae Hamoonga បានបញ្ជាក់ថា អណ្ដូងនេះរលំ កាលពីរសៀលថ្ងៃអាទិត្យ ខណៈមនុស្ស ៤ នាក់ កំពុងលួចជីកយករ៉ែមាសដោយខុសច្បាប់។

មន្ត្រី បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ថា មានការខិតខំប្រឹងប្រែងភ្លាមៗដើម្បីទាញយកអ្នកទាំង ៤ មកវិញ ប៉ុន្តែជាអកុសល នៅពេលក្រុមអ្នកជួយសង្គ្រោះទៅដល់ពួកគេបានស្លាប់ទៅហើយ។

អ្នកស្លាប់ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណ។

លោក Hamoonga ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជៀសវាងការចូលរួមក្នុងការជីកយករ៉ែដោយខុសច្បាប់ ព្រោះមានហានិភ័យ។

គួរបញ្ជាក់ថា មានការរកឃើញរ៉ែមាសនៅក្នុងផ្នែកជាច្រើននៃប្រទេសសំប៊ី បានធ្វើឱ្យសកម្មភាពជីកយករ៉ែខុសច្បាប់មានការកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យស្របច្បាប់នូវប្រតិបត្តិការខ្នាតតូចតាមរយៈអាជ្ញាប័ណ្ណក៏ដោយ៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment