ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន បានរាយការណ៍ថា មនុស្សប្រហែល ១២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយឥតឈប់ឈររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ។

យោងតាម WAFA បានឱ្យដឹងថា មនុស្ស ៥នាក់ស្លាប់ នៅភាគកណ្តាល ហើយ ៧ នាក់ស្លាប់នៅភាគខាងត្បូងក្រុងហ្គាហ្សា។
យោងតាមតួលេខពីក្រសួងសុខាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃទី ៦ ខែតុលា ចាប់តាំងពីការចាប់ផ្តើមនៃអរិភាពនៅក្នុងរង្វង់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់នៅហ្គាហ្សា បានកើនឡើងដល់ ៦៧,១៦០ នាក់ហើយ ១៦៩,៦៧៩ នាក់រងរបួស។
អ៊ីស្រាអែល និងក្រុមហាម៉ាស បាននឹងកំពុងចរចាដោយប្រយោលជាមួយគ្នានៅក្នុងប្រទេសអេហ្ស៊ីប ស្របតាមផែនការ ២០ ចំណុចរបស់លោក ត្រាំ ដែលព្រមព្រៀងជាមួយលោក Netanyahu ៕


ដោយ៖ ពេជ្រ