នៅព្រឹកនេះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញបេក្ខភាពសម្រាប់ព្រឹត្តិការណ៍គ្រុឌគុនខ្មែរអន្តរជាតិ Krud Kun Khmer to China 2 នៅ ទីក្រុងឆឹងទូ ខេត្តស៊ីឆ័ន ប្រទេសចិន។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ នេះចាប់ពីម៉ោង ៦:០០នាទីម៉ោងនៅកម្ពុជា ដោយមានផ្សាយផ្ទាល់នៅលើផេក Krud Energy Krud Beer និង BTV News មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV News៕
