កាលពីម្សិលមិញ សហព័ន្ធកិឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ទៅប្រមូលផ្តុំបោះជំរុំហ្វឹកហាត់ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតស៊ីហ្គេមចុងឆ្នាំនេះនៅប្រទេសថៃ៕
