ក្រុមហ៊ុនលីគកំពូលកម្ពុជា បានបង្ហាញពីចំនួនអ្នកចូលរួមទស្សនាការប្រកួតទាំងអស់ក្នុង សប្ដាហ៍ទី៧ នៃការប្រកួតជម្រើសជើង ឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ គឺមានចំនួន ៤,៥៦៨នាក់ ក្នុងនោះជំនួបរវាង៖
– អឺម អូ អាយ កំពង់ដេវ៉ា និង កងយោធពលខេមរភូមិន្ទ មានចំនួន៥១៧នាក់។
– អាយ អេស អាយ ដង្កោសែនជ័យ និង ឡាយហ្វ ខេត្តព្រះសីហនុ មានចំនួន៨៤១នាក់។
– គីរីវង់សុខសែនជ័យ និងភ្នំពេញក្រោន មានចំនួន៣១២នាក់។
– អង្គរថាយហ្គឺរ និងបឹងកេត មានចំនួន២,១៩៣នាក់។
– ណាហ្គាវើសដ៍ និងវិសាខា មានចំនួន៧០៥នាក់៕
