ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិចំនួន ៣០០ នាក់ ទៅកាន់ទីក្រុង Chicago ដើម្បីដោះស្រាយនូវអ្វីដែលលោក និយាយថាជាឧក្រិដ្ឋកម្មដែលមិនមានការគ្រប់គ្រង ដោយសំដៅដល់សកម្មភាពអន្តោរប្រវេសន៍។

ការដាក់ពង្រាយនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអាជ្ញាធរអន្តោប្រវេសន៍ រាយការណ៍ពីការប្រឈមមុខនឹងក្រុមអ្នកតវ៉ានៅក្នុងទីក្រុងដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា មេដឹកនាំរដ្ឋមួយចំនួន បានរិះគន់ផែនការដាក់ពង្រាយរបស់លោក ត្រាំ ថាជាការរំលោភអំណាច។ អភិបាលរដ្ឋ Illinois លោក JB Pritzker បាននិយាយថា ត្រាំ កំពុងព្យាយាមបង្កើតវិបត្តិ។
ចៅក្រមសហព័ន្ធនៅទីក្រុង Portland រដ្ឋ Oregon ធ្លាប់បានរារាំងរដ្ឋបាលលោក ត្រាំ ជាបណ្តោះអាសន្នមិនឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិ ២០០ នាក់ នៅ Chicago ដោយលើកឡើងពីភាពតានតឹងដែលអាចកើតមាន៕


ដោយ៖ ពេជ្រ