ឯកឧត្តម គុជ បញ្ញាសា អញ្ចើញជាអធិបតីក្នុងការបើកកម្មវិធីសប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៥ “Clean Energy Week” ក្រោមប្រធានបទ ” ជំរុញសេដ្ឋកិច្ចថាមពលស្អាត”

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ចើញជាអធិបតីក្នុងបើកកម្មវិធី​​​សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៥ “Clean Energy Week” ក្រោមប្រធានបទ ” ជំរុញសេដ្ឋកិច្ចថាមពលស្អាត” ដោយមានការចូលរួមពីសំណាក់ សហព័ន្ធទេសចរណ៍កម្ពុជា ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន និងភាគីពាក់ព័ន្ធ នៅអគារ Connexion កោះពេជ្រ ។

កម្មវិធីសប្តាហ៍ថាមពលស្អាត ក្រោមប្រធានបទ «ជម្រុញសេដ្ឋកិច្ចថាមពលស្អាត» ចាប់ផ្ដើមពីថ្ងៃទី២ ដល់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ សម្រាប់រសៀលថ្ងៃទី៣ នេះសប្ដាហ៍ថាមពលស្អាតបានជជែកពាក់ព័ន្ធទៅ ‘’Transforming Cambodia’s Tourism Through Decarbonisation” ការប្រែប្រួលវិស័យទេសចរណ៍របស់កម្ពុជា ការកាត់បន្ថយកាបូន តាមរយ:ការប្រើថាមពលព្រះអាទិត្យ សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មទេសចរណ៍។ លើសពីនេះសប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ នឹងជំរុញវឌ្ឍនភាពនេះ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាអំពីដំណោះស្រាយគោលនយោបាយ និងការបង្កើតកិច្ចសហប្រតិបត្តិការបន្ថែម៕

Written by 

Related posts

Leave a Comment