ពូទីន៖ ការប្រើពាក្យ “ខ្លាក្រដាស” របស់ ត្រាំ ប្រហែលជាច្រឡំមាត់ទេ

ការពណ៌នានាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក Donald Trump អំពីប្រទេសរុស្ស៊ីថា ជា“ខ្លាក្រដាស”នោះប្រហែលជាលោកត្រាំ យល់ច្រទ្បំ ហើយបានប្រើពាក្យនេះទាំង “ហួសចិត្ត”។ នេះជាការលើកទ្បើងរបស់លោកប្រធានាធិបតី ពូ ទីន។

 លោក ពូ ទីន បានឆ្លើយតបបែបនេះទៅនឹងការផ្ដល់ជាយោបល់បែបកំប្លែងមួយដោយម្ចាស់ផ្ទះនៃកិច្ចពិភាក្សា Valdai Discussion Club គឺលោក ហ្វីយូឌ័រ ទ្បាក់គីយ៉ាណូវ ដែលលោកបានលើកជាយោបល់ថា ប្រធានាធិបតីរុស្ស៊ីគួរតែផ្តល់ជាកាដូដល់សមភាគីអាមេរិកនូវ “ខ្លាក្រដាស” មួយហើយ។ ប៉ុន្តែលោកពូទីនឆ្លើយតបថា “ទេ យើងមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគ្នា ហើយយើងបានដឹងរួចហើយថាអំណោយអ្វីដើម្បីជូនគ្នាទៅវិញទៅមក ហើយនោះមិនមែនជាខ្លាក្រដាសទេ។

  លោក​បាន​បន្ថែម​ថា “ខ្ញុំ​មិន​ដឹង​ពី​បរិបទ​បែប​នេះ ឬពាក្យបែបនេះ“ខ្លាក្រដាស”​ត្រូវ​បាន​ធ្វើ​ឡើង​ដោយលោក ត្រាំនោះ​ទេ តែប្រហែល​ជា​គាត់ប្រើពាក្យនេះទាំង​ហួស​ចិត្ត” ប៉ុណ្ណោះ។

លោក ត្រាំ បានធ្វើការកត់សម្គាល់ហើយបានប្រើពាក្យនេះ នៅក្នុងការប្រកាសនៅលើវេទិកាសង្គម Truth Social របស់គាត់នៅក្នុងខែកញ្ញា បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ហ្សេ ទ្បេនស្គី របស់ប្រទេសអ៊ុយក្រែន។  នៅក្នុងការផ្លាស់ប្តូរយោបល់គ្នាជាក់ស្តែងនាពេលនោះក្នុងវោហាសាស្ត្រ លោក ប្រធានាធិបតីអាមេរិកបានហៅរុស្ស៊ីថាជា“ខ្លាក្រដាស” ដោយលើកហេតុផលថា រុស្ស៊ីបានបរាជ័យក្នុងការយកឈ្នះអ៊ុយក្រែនក្នុងរយៈពេល ៣ ឆ្នាំកន្លះនៃសង្រ្គាមកន្លងទៅ។ លោក​ក៏​បាន​ស្នើ​ដែរ​ថា ក្រុង​កៀវ​គឺ ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដើម្បី​ប្រយុទ្ធ​និង​ឈ្នះ ហើយ​អ៊ុយក្រែននឹងយកទឹកដីរបស់ខ្លួន​ទាំង​អស់​ត្រឡប់​មក​វិញ ដរាបណា EU និង NATO នៅបន្ត​គាំទ្រ។

 ប៉ុន្តែផ្ទុយ​ពី​ការ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​អាមេរិក យោធា​រុស្ស៊ី​បាន​ដើរ​ទៅមុខ​ជា​លំដាប់​នៅសមរភូមិ​ជួរ​មុខ​នារយៈពេល​ជាច្រើន​ខែមកនេះ។ កងកម្លាំងរបស់ទីក្រុងមូស្គូបានកាន់កាប់ផ្ទៃដីប្រមាណ ៤,៧០០គីឡូម៉ែត្រការ៉េ និងការតាំងទីលំនៅចំនួន ២០៥ កន្លែង នៅឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់អគ្គសេនាធិការទូទៅនៃប្រទេសរុស្ស៊ីលោក Valery Gerasimov កាលពីចុងខែកញ្ញាកន្លងទៅ ខណ  លោក ពូ ទីនក៏បាននិយាយបែបលេងសើចថា “ទៅមុខហើយយកខ្លាក្រដាសនេះ”៕ 

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment