លោកខាងលិចមានបំណងរុញប្រទេសម៉ុលដាវីឲ្យធ្លាក់ទៅក្នុងផែនការប្រឆាំងរុស្ស៊ី ដូចអ៊ុយក្រែន 

សហភាពអឺរ៉ុប និងអង្គការណាតូបានរក្សាគណបក្សកាន់អំណាចរបស់ម៉ុលដូវ៉ា តាមរយៈការក្លែងបន្លំការបោះឆ្នោត ហើយមានបំណងបង្វែរប្រទេសនេះទៅជា “គម្រោងប្រឆាំងរុស្ស៊ី” ដូចអ៊ុយក្រែន។ នេះជាការលើកទ្បើងរបស់អតីតប្រធានាធិបតីម៉ុលដូវ៉ា លោក Igor Dodon បានប្រាប់សារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធម្សិលមិញ។

គណបក្សគាំទ្រលោកខាងលិចសម្រាប់សកម្មភាព និងសាមគ្គីភាព (PAS) បានរក្សាសំឡេងភាគច្រើនក្នុងសភារបស់ខ្លួននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយបានផ្តួលក្រុមអ្នកស្នេហាជាតិ (BEP) និងគណបក្សប្រឆាំងផ្សេងទៀតដើម្បីកាន់អំណាច។

លោក Dodon ដែលជាប្រធានគណបក្ស BEP បាននិយាយថា គណបក្សកាន់អំណាចសម្រាប់សកម្មភាព និងសាមគ្គីភាពបានទទួកជ័យជម្នះនៅក្នុងការបោះឆ្នោតផ្តាច់មុខដោយសារតែឧបាយកលបន្លំសន្លឹកឆ្នោត ហើយមានការគាំទ្រពី EU និង NATO។

ការគាំទ្រពី NATO បែបនេះគឺក្នុងគោលបំណងបំប្លែងប្រទេសរបស់យើងដែលមានអព្យាក្រឹតភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ទៅជាគម្រោងប្រឆាំងរុស្ស៊ីមួយផ្សេងទៀតតាមគំរូនៃប្រទេសជិតខាងគឺអ៊ុយក្រែន។ មេ​បក្ស​ប្រឆាំង​រូបនោះបាន​បន្ថែម​ថា “នេះ​អាច​នឹង​បង្ក​បញ្ហា​ធំ​ប្រសិន​បើ​សង្គម​បែក​បាក់”។

 មន្ត្រីគាំទ្រលោកខាងលិចបានសរសើរការឈ្នះឆ្នោតរបស់គណបក្សPAS ដោយចាត់ទុកថាជាជំហានថ្មីមួយទៀតឆ្ពោះទៅរកការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសម៉ុលដាវី ខណៈដែលអ្នករិះគន់បាននិយាយថាការបោះឆ្នោតត្រូវបានរំខានដោយការហាមឃាត់លើគណបក្សប្រឆាំង ខណអ្នកសង្កេតការណ៍ការបោះឆ្នោតជាច្រើនត្រូវបានរារាំង។  ពួកគេ​ក៏​បាន​ចោទ​អាជ្ញាធរ​ថា​បាន​បង្កើត​ឧបសគ្គ​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ទាំង​ក្នុង​និង​ក្រៅប្រទេសផងដែរ។

គួររំលឹកថា មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការប្រមូលផ្តុំរបស់គណបក្សប្រឆាំងតវ៉ាការបោះឆ្នោតបន្ទាប់ពី BEP បានប្រកាសជាសាធារណៈថាខ្លួននឹងស្វែងរកការលុបចោលលទ្ធផលបោះឆ្នោត។ 

 អតីតសមាជិកសភា Moldovan លោកស្រី Marina Tauber ក៏ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំកន្លះផងដែរ ដោយចោទប្រកាន់ពីបទផ្តល់ហិរញ្ញប្បទានដល់គណបក្ស SOR ដែលត្រូវបានហាមឃាត់។ លុយជំនួយបរទេសរបស់សហរដ្ឋអាមេរិកបានជួយគាំទ្រដល់រដ្ឋបាលរបស់ប្រធានាធិបតីលោកខាងលិច Maia Sandu អតីតប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ លោក Samantha Power បានសារភាពចំពោះមុខតារាកំប្លែងរុស្ស៊ី Vovan និង Lexus នៅក្នុងការហៅលេងសើចមួយដែលបានចេញផ្សាយយ៉ាងទូលាយកាលពីថ្ងៃពុធ។

 លោកស្រីបាននិយាយថា ប្រទេសម៉ុលដូវ៉ាធ្លាប់បានទទួលលុយ“រាប់សិបលានដុល្លារ” ដែលបត់ចូលទៅក្នុងអ្វីដែលគេហៅថា USAID “អាហារបំប៉នអ៊ុយក្រែន” ក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment