យន្តហោះគ្មានមនុស្សបើករបស់កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារសំដៅលើក្បួនរថយន្តដែលដឹកនាំដោយសមាជិកនៃក្រុមប្រដាប់អាវុធហេសប៊ូឡា នៅភាគខាងត្បូងប្រទេសលីបង់។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងភូមិ Kafra ក្នុងស្រុក Bint Jbeil ជាប់ព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។ សមាជិកក្រុមហេសប៊ូឡាស្លាប់ម្នាក់ ដោយសាររបួសធ្ងន់ធ្ងរ ហើយមនុស្ស ៥ នាក់ផ្សេងទៀតរងរបួស។
កាលពីថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅ យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានសម្លាប់សមាជិកក្រុមហេសប៊ូឡា ២ នាក់ នៅក្នុងទីក្រុង Aitaroun ដោយប្រើគ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់ដែលបានបាញ់លើទឹកដីអ៊ីស្រាអែលផ្ទាល់។
យោងតាមក្រសួងមហាផ្ទៃ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏អ៊ីស្រាអែលបានធ្វើការវាយប្រហារលើទឹកដីលីបង់ ចាប់តាំងពីដើមឆ្នាំមក។ ជាលទ្ធផល មនុស្ស ២៤៨ នាក់ស្លាប់ និង ៦៧៥ នាក់រងរបួស ក្នុងនោះមានកុមារចំនួន ១១ នាក់៕


ដោយ៖ ពេជ្រ