​PSG វាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះ Barca ២-១ នៅ UCL

ក្រុមភ្ញៀវ Paris St Germain បានវាយបកវិញពីការស៊ុតបញ្ចូលទីដើម្បីដណ្តើមបានជ័យជម្នះ ២-១ លើក្រុមម្ចាស់ផ្ទះ Barcelona ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីយប់មិញ ដោយក្រុមការពារតំណែងជើងឯក​ទទួលបានជ័យជម្នះក្រៅដីដ៏មានតម្លៃ។

ក្នុងជំនួបនេះក្រុមម្ចាស់ផ្ទះ Barcelona រកបានគ្រាប់បាល់នាំមុខមុនដោយកីឡាករ Torres នាទីទី១៩ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវ Paris St Germain រកគ្រាប់តាមស្មើដោយកីឡាករ Mayulu នាទីទី៣៨ និងកីឡាករបម្រុង Goncalo Ramos រកបានគ្រាប់ជ័យជម្នះនៅនាទីទី ៩០ ​។

វាគឺជាជ័យជម្នះលើកទីបីជាប់ៗគ្នារបស់ PSG លើក្រុម Barcelona ក្នុងរដ្ឋធានី Catalan និងរក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងយុទ្ធនាការ Champions League បន្ទាប់ពីពួកគេបាន​ទទួល​ជ័យជម្នះ ៤-០ លើក្រុម Atalanta ។

Barcelona នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Olympiacos ក្នុងការប្រកួតវគ្គចែកពូលបន្ទាប់របស់ពួកគេនៅថ្ងៃទី ២១ ខែតុលា នៅពេលដែល PSG ធ្វើដំណើរទៅកាន់ទឹកដី Bayer Leverkusen ៕

Written by 

Related posts

Leave a Comment