សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំគោលការណ៍ណែនាំ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទេសចរណ៍

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ខ្ញុំបាទ តំណាងដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំគោលការណ៍ណែនាំ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ Financial Management Manual (FMM) របស់ក្រសួងទេសចរណ៍ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក នាយិកាវិទ្យាស្ថាន អគ្គារធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ទីរទេសចរណ៍រាជធានី-ខេត្ត គ្រឹះស្ថានអង្គរ និងគ្រូឧទ្ទេសមកពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារណៈ (អ.គ.ហ)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ១៦០ រូប ។

សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែក បទពិសោធន៍ ចំណេះដឹង និងប្រមូលធាតុចូលបន្ថែម ពីគ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ដែលបាន និងកំពុងអនុវត្តការងារហិរញ្ញវត្ថុសាធារណៈរបស់អង្គភាព និងក្រសួង ស្ថាប័ន របស់ខ្លួន ដើម្បីត្រៀមរៀបចំ និង ដាក់ចេញនូវ គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងទេសចរណ៍។

  គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ រៀបចំឡើងដើម្បីជាមគ្គុទេ្ទសក៏ និងជាការតម្រង់ទិសដល់អង្គភាពហិរញ្ញវត្ថុ ដែលជានាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រសួង និងអង្គភាពថវិកាទាំងអស់ នៅរដ្ឋបាលកណ្តាលក្រសួង គ្រឹះស្ថានអង្គរ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ក្នុងការអនុវត្តការងារហិរញ្ញវត្ថុរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា:

– និតិវិធី នៃការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើរពន្ធ

– និតិវិធី នៃការរៀបចំ និងអនុវត្តថវិកាកម្មវិធី និងថវិកាព័ត៌មានសមិទ្ធកម្ម

-និតិវិធី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសកម្ម របស់អង្គភាព និងក្រសួង

-និតិវិធី នៃការតាមដាន និងវាយតម្លៃការអនុវត្តថវិកាកម្មវិធី និងថវិកាព័ត៌មានសមិទ្ធកម្ម

-និតិវិធី នៃការធ្វើសវកម្ម និងអធិការកិច្ច របស់ ក្រសួង

– និតិវិធី នៃការគ្រប់គ្រងគ្រឹះស្ថានសាធារណៈរដ្ឋបាល ចំណុះក្រសួងជាដើម៕

Written by 

Related posts

Leave a Comment