មន្ត្រីកងកម្លាំងកងទ័ពរបស់ប្រទេសប៉ូឡូញ បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយពីការប្រទះឃើញវត្តមានយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណមួយគ្រឿង ហោះចូលឈ្លានពានដែនអាកាសភាគអាគ្នេយ៍ប្រទេសជាថ្មី។

ទីភ្នាក់ងារនេះ បានលើកឡើងថា នាយកដ្ឋានកងរាជអាវុធហត្ថនៅតំបន់ Elblag កំពុងអនុវត្តសកម្មភាពប្រតិបត្តិការក្រោមការត្រួតពិនិត្យរបស់ព្រះរាជអាជ្ញាពីនាយកដ្ឋានកិច្ចការយោធានៃការិយាល័យរដ្ឋអាជ្ញាស្រុក Olsztyn ។
កន្លងមក ធ្លាប់មានការឈ្លានពានដែនអាកាសរបស់ប្រទេសប៉ូឡូញ ដែលពេលនោះ រដ្ឋាភិបាលប្រទេសនេះ ចោទប្រកាន់លើរុស្ស៊ី ថាជាអ្នកបង្កហេតុ។ ទោះជាយ៉ាងណា អាជ្ញាធររុស្ស៊ី បានបដិសេធការចោទប្រកាន់នេះទាំងស្រុង៕

ដោយ៖ ពេជ្រ